Ramos៖ ​ខ្ញុំ​មិន​ខ្លាច Salah ​ទេ ​ព្រោះ​ខ្ញុំ​ធ្លាប់​ជួប​កីឡាករ​ខ្លាំង​រាប់​មិន​អស់

ខ្សែ​ការពារ Sergio Ramos ​ថា​ខ្លួន​មិន​ខ្លាច Salah ​ខ្សែ​ប្រយុទ្ធ​របស់ Liverpool ​ឡើយ ​បើ​ទោះ​ជា​រដូវ​កាល​នេះ រូបគេ​លេង​ល្អ​យ៉ាង​ណា​ក៏​ដោយ។

Real Madrid ​នឹង​ប៉ះ Liverpool ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​នៅ​ថ្ងៃ​ទី​២៦​ខែ​ឧសភា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ ​ការ​ប្រកួត​នេះ ​គឺ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​គ្រប់​គ្នា​ចង់​ឃើញ ​ព្រោះ​ថា​វា​អាច​ជា​ការ​ប៉ះ​គ្នា​រវាង​ខ្សែ​ប្រយុទ្ធ​កំពូល Ronaldo ​និង Salah ។ Salah ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ជាង​គេ​នៅ​រដូវកាល​នេះ ព្រោះ​ថា​រូបគេ​រក​គ្រាប់​បាល់​បាន​សឹង​តែ​គ្រប់​ប្រកួត​ទៅ​ហើយ។

ទន្ទឹម​គ្នា​នឹង​ទម្រង់​លេង​ល្អ​នេះ​ដែរ ​ខ្សែ​ការពារ Ramos ​បាន​និយាយ​ដែរ​ថា​៖ “​ខ្ញុំ​ធ្លាប់​ជួប​កីឡាករ​ល្អ​ៗ​ជា​ច្រើន ដូច្នេះ​ខ្ញុំ​មិន​ខ្លាច​ក្នុង​ការ​លេង​ទល់​ Salah ​ឡើយ។ អ្នក​គ្រប់​គ្នា​បាន​ឃើញ​អ្វី​ដែល​កីឡាករ​រូប​នេះ​បាន​ធ្វើ​រួច​ហើយ គាត់​កំពុង​តែ​លេង​ដល់​កម្រិត​ល្អ​មួយ។ ប៉ុន្តែ​យើង​ក៏​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ដែរ ​ហេតុ​អ្វី​ដែល​យើង​បារម្ភ?”៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT