ជ័យជម្នះលើភ្នំពេញក្រោន ជួយវិសាខាឡើងឈរលេខ២ជំនួសណាហ្គាវ៉ើល

ក្រុមបាល់ទាត់វិសាខា បានឡើងទៅឈរលេខ២ក្នុងតារាងចំណាត់ថ្នាក់ជំនួសដៃគូប្រជែងណាហ្គាវ៉ើល បន្ទាប់ពីឈ្នះភ្នំពេញក្រោន ៣-១ ក្នុងសប្តាហ៍ទី១៤កាលពីម្សិលមិញនេះ នៅកីឡដ្ឋាន RSN។

៣ពិន្ទុដ៏តានតឹងនេះ ជួយវិសាខារកបាន៣២ពិន្ទុ ស្មើណាហ្គាវ៉ើលដែលបានត្រឹមចែកគ្នាម្នាក់១ពិន្ទុជាមួយអង្គរថៃហ្គឺ។ ដូច្នេះវិសាខានឹងឡើងលេខ២ ដោយសាររូបមន្ត Head to head ដែលក្រុមលោក ហុក សុជីវន្ត បានឈ្នះណាហ្គាវ៉ើល ៣-០ កាលពីជើងទី១។

ចំណែក បឹងកេត បានបង្កើតគម្លាត៤ពិន្ទុពីក្រុមលេខ២ ត្បិត៣ពិន្ទុពីជ័យជម្នះ១-០លើអគ្គស្នងការដ្ឋាននគរបាលជាតិជួយពួកគេរកបាន៣៦ពិន្ទុទៅហើយ។

ការប្រកួតប្រជែងពិន្ទុដ៏តានតឹងនៅតំបន់ TOP 4 នេះបានធ្វើឲ្យលីគកម្ពុជា ក្លាយជាការប្រកួតគួរឲ្យចង់តាមដានបំផុត ខណៈលីគប្រទេសក្នុងតំបន់បានរកឃើញ នឹងស្ទើរអស់ការប្រកួតប្រជែងទៅហើយ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT