ក្រុមខ្លាំងឈ្នះសឹងទាំងអស់ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ជើងទីមួយ ពានសម្តេចតេជោហ៊ុនសែន

ការប្រកួតជម្រុះវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ ជើងទីមួយ ដែលបញ្ចប់ទៅទាំង ៧គូ កាលពីម្សិលមិញនេះ ( ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨ ) ។

លទ្ធផលនៃការប្រកួតទាំងអស់បង្ហាញដូចខាងក្រោម៖

រឿងរ៉ាវខ្លះៗដែលអ្នកគួរតែដឹងក្នុងការប្រកួតជើងទីមួយនេះ៖
-ជួបគ្នាពីរដងហើយនៅលើកីឡដ្ឋានរួម(ខេត្តសៀមរាប) ប៉ុន្តែ សូលទីឡូអង្គរ និង អង្គរថាយហ្គឺរ នៅតែពុំអាចរកឃើញអ្នកឈ្នះអ្នកចាញ់បាន ដោយកាលពីជួបគ្នាលើកទីមួយ ក្នុងលីគកំពូលកម្ពុជា លទ្ធផលគឺ ០-០។
-បឹងកេត ស៊ុតចូលទីវេស្ទើន ១៣គ្រាប់ ក្នុងការជួបគ្នា ៣លើកនាឆ្នាំ ២០១៨នេះ ។ វឌ្ឍនាកា រកគ្រាប់បាល់ដំបូងឲ្យក្លិប ក្រោយអវត្តមាន ១ឆ្នាំកន្លះកន្លងមក។
-ព្រះខ័នរាជស្វាយរៀង សកសឹកសិស្សប្អូន វិសាខាបានសម្រេច ក្រោយបរាជ័យក្នុងលីគ ៣-២ កាលពីសប្តាហ៍ទី ៩ កន្លងទៅ ។
-ក្រុមមកពីថ្នាក់ខេត្ត រួមមាន កំពត ត្រូវបានផ្តួលដោយណាហ្គាវើល រីឯ គិរីវង់សុខសែនជ័យ (អតីតសមាជិកលីគកំពូល) មានលទ្ធផលទប់ស្មើជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ។
-ការប្រកួតជើងទីពីរ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨ ។
– ការប្រកួតរវាង យុវជនសាលាបាល់ទាត់ជាតិ U-18 ទល់នឹង ខេត្តកោះកុង ត្រូវលើកពេល ដោយសារមូលហេតុចាំបាច់ ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT
  • អត្ថបទថ្មី