ច្បាស់ការ! Luis Suarez ត្រូវ​អវត្តមាន ២ សប្តាហ៍​ដោយ​សារ​បញ្ហា​របួស

ខ្សែ​ប្រយុទ្ធ​សំខាន់​របស់​ក្លឹប Barcelona គឺ​កីឡាករ Luis Suarez ត្រូវ​បាន​សម្រេច​ថា​នឹង​អវត្តមាន​ចន្លោះ​ពេល ១០-១៥ ​ថ្ងៃ ដោយ​សារ​តែ​បញ្ហា​របួស​ក​ជើង​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​ក្លឹប Real Betis កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ។

Suarez ដែល​ជា​អ្នក​រក​គ្រាប់​បាល់​ជ័យជម្នះ​មួយ​គ្រាប់​ឲ្យ​ Barcelona យក ៣ ពិន្ទុ ក៏​នឹង​ត្រូវ​សម្រាក​ព្យាបាល​របួស​របស់​ខ្លួន​ឲ្យ​ធូរស្បើយ​សិន មុន​ត្រៀម​ជើង​តតាំង​ជាមួយ​ក្លឹប Manchester United នៃ​ជំនួប​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ដែល​សល់​ពេល​ជាង ៣ សប្តាហ៍​ទៀត​នោះ។

យ៉ាងណាមិញ​ក្រុម​យក្ស​កាតាឡាន់​នឹង​មិន​មាន​ការ​ព្រួយបារម្ភ​អ្វី​ទេ ជាមួយ​បញ្ហា​របួស Suarez ​ព្រោះ​ទាមទារ​ពេល​មើលថែ​រយៈ​ពេល​ខ្លី ផ្ទុយ​ទៅ​វិញ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​គឺ​របួស​សរសៃពួរ​របស់ Ousmane Dembele ដែល​ទាមទារ​រយៈ​ពេល​យូរ ពោល​ក៏​នឹង​ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​របស់​ Barcelona ចុះ​ថមថយ​បន្តិច​ផង​ដែរ។ ប្រភព:BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT