គ្រូបង្វឹកចាំទី ថៃ ស៊ីនេត ចេញពីបឹងកេតចូលរួមជាមួយការពារជាតិ

លោក ថៃ ស៊ីនេត ដែលជាគ្រូបង្វឹកចាំទីមួយរូបបានចាកចេញពីក្លិបជើងឯក Metfone Cambodian League ៣សម័យបឹងកេត ទៅចូលរួមជាមួយក្រសួងការពារជាតិ មុនបើកឆាករដូវកាលថ្មី២០១៩។អតីតកីឡាករជម្រើសជាតិកម្ពុជាប្រាប់ថា បានសម្រេចចិត្តមកចូលរួមជាមួយក្រុមមានមូលដ្ឋាននៅកីឡដ្ឋានខេមរភភូមិន្ទ ដោយសារខ្វះគ្រូបង្វឹកចាំទី ហើយក៏ស្របពេលដែលបឹងកេតមានលោក ប្រាក់ វណ្ណនី ម្នាក់នៅរ៉ាប់រងតួនាទីនេះដូចគ្នា។ គ្រូបង្វឹកមានប្រភពនៅរាជធានីភ្នំពេញសង្ឃឹមថា អាចចែករំលែកបទពិសោធច្រើនដល់អ្នកចាំទីនៅក្រសួងការពារជាតិ ហើយលោកក៏បានសម្លឹងឃើញកូនក្រុមវ័យក្មេងល្អៗច្រើនផងដែរ។គួរដឹងដែរថា លោក ថៃ ស៊ីនេត បានប្រកបអាជីពបាល់ទាត់នៅក្លិបទ័ពជើងទឹក ដែលក្រោយមកផ្លាស់ឈ្មោះជាភុជង្គនាគ និងឆ្លាមសមុទ្រ មុនព្យួរស្រោមដៃនៅឆ្នាំ២០១១ ហើយចូលរួមការងារជាគ្រូចាំទីនៅបឹងកេត ក្នុងឆ្នាំ២០១២៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT