Klopp ​ថា​ Liverpool ​ត្រូវ​បាន​៣​ពិន្ទុ​គ្រប់​ប្រកួត​នៅ​សល់

លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បញ្ជាក់​ប្រាប់​កូន​ក្រុម​ថា​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​នៅ​សល់​ទាំង​អស់ ទើប​មាន​ឱកាស​យក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​បាន​។ហង្ស​ក្រហម​បាន​យក​ឈ្នះ​លើ​ក្រុម Fulham ​២-១ ​កាល​ពី​យប់មិញ ហើយ​ឡើង​ទៅ​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន ស្រប​ពេល​ក្រុម Man City ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ។ ការ​ឡើង​មក​លើ​កំពូល​តារាង​វិញ​នេះ​ដែរ ​លោក Klopp ​បាន​និយាយ​ថា​៖ “លេខ​១ ​គឺ​ជា​កន្លែង​ដែល​ល្អ​បំផុត ​សម្រាប់​យើង។ ​ប៉ុន្តែ City ​នឹង​មិន​បាត់​បង់​ពិន្ទុ​ច្រើន​​ដូច​គ្នា​នៅ​ប៉ុន្មាន​ប្រកួត​នៅ​សល់ ​ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ឈ្នះ​ប្រកួត​នៅ​សល់ ​ទើប​មាន​ឱកាស​ឈ្នះ​ពាន​បាន”។

ក្រុម Liverpool ខកខាន​លើក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​នេះ ​ជាង​២០​ឆ្នាំ​មក​ហើយ។ អ្នក​គាំទ្រ​រំពឹង​ថា​ឆ្នាំ​នេះ​អាច​នឹង​ឆ្នាំ​ជោគជ័យ​មួយ​របស់​ក្រុម​ហង្ស​ក្រហម ​លើក​ពាន​លីគ​អង់គ្លេស​វិញហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT