ស៊ុត​យក​ឈ្នះ Fulham យប់មិញ Sadio Mane ចារ​ឈ្មោះ​ក្នុង​កំណត់ត្រា​ពិសេស​មួយ

Mane បាន​ចូល​រួម​ចំណែក​ជាមួយ​គ្រាប់​បាល់​ប៉េណាល់ទី​របស់ James Milner ក្នុង​ការ​នាំ​ជ័យជម្នះ​លើ Fulham នៅ​លទ្ធផល ២-១។ បី​ពិន្ទុ​ដ៏​មាន​ន័យ​បាន​រុញ​ឲ្យ Liverpool ឡើង​ទៅ​ឈរ​កំពូល​តារាង Premier League បណ្តោះ​អាសន្ន យក​ឈ្នះ​ពីរ​ពិន្ទុ​ធៀប​នឹង​ក្រុម​ខ្លាំង Man City។

១១ ប្រកួត​ចុង​ក្រោយ​សម្រាប់​ក្លឹប Mane រក​បាន ១១ គ្រាប់ ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​កីឡាករ​សញ្ជាតិ​សេណេហ្គាល់​រូប​នេះ​បាន​បំបែក​គ្រាប់​បាល់​ទី ៤០ សម្រាប់​ក្លឹប​ហង្ស​ក្រហម Liverpool។ គ្រាប់​បាល់​នេះ​បាន​រុញ​ឲ្យ Mane ជាប់​ឈ្មោះ​ជា​កីឡាករ​អាហ្វ្រិក​ទី​ពីរ​ក្នុង​លោក​ដែល​អាច​ស៊ុត​បាន​លើស ៤០ គ្រាប់​ឲ្យ​ហង្ស បន្ទាប់​ពី Mohamed Salah។

រំឭក​ថា​កន្លង​ទៅ Mane ក៏​ទើប​តែ​ជាប់​កំណត់ត្រា​ពិសេស​មួយ​ផង​ដែរ​កាល​ពី​លេង​ប៉ះ Aston Villa នា​ឆ្នាំ ២០១៥ ដោយ​រូប​គេ​អាច​បំបែក​បាល់ Hat-Trick ក្នុង​ថេរវេលា​ត្រឹម ២ នាទី និង ៥៦ វិនាទី ​ផ្តួល​កំណត់ត្រា​ចាស់​របស់ Robbie Fowler នៅ​ឆ្នាំ ១៩៩៤។ ប្រភព:Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT