ជយោ! ជម្រើសជាតិ U22 កម្ពុជា កក់កៅអីមួយទៅវគ្គ១/២ផ្តាច់ព្រ័ត្រទាំងសល់១ប្រកួតក្នងដៃ

ក្រុមជម្រើសជាតិ U22 កម្ពុជា បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U22 Championship បន្ទាប់ពីយកឈ្នះមីយ៉ាន់ម៉ា ២­-០ មុននេះបន្តិច នៅពហុកីឡដ្ឋានជាតិ។ជ័យជម្នះទី២នេះ បានជួយកម្ពុជារកបាន៦ពិន្ទុពេញនាំមុខគេក្នុងពូល B លើឥណ្ឌូនេស៊ីដែលមានតែ២ពិន្ទុប៉ុណ្ណោះ ខណៈ មីយ៉ាន់ម៉ា និងម៉ាឡេស៊ីមានតែ១ពិន្ទុប៉ុណ្ណោះ។កម្ពុជា បានក្លាយជាក្រុមទី៣ទៅវគ្គ១/២ផ្តាច់ព្រ័ត្រជាមួយ វៀតណាម និង ថៃ ខណៈការប្រកួតចុងក្រោយជាមួយឥណ្ឌូនេស៊ីនៅ២ថ្ងៃក្រោយ ពុំប៉ះពាល់ដល់កៅអីនេះឡើយ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT