Klopp៖ ​នេះ​មិន​មែន​លទ្ធផល​យើង​ចង់​បាន​នោះ​ទេ

ក្រុម​បាល់ទាត់ Liverpool ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Bayern Munich ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត UEFA Champions League ​កាល​ពី​យប់មិញ​នេះ​។

លទ្ធផល​ស្មើ​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​ម្ចាស់​ផ្ទះ​ហង្ស​ក្រហម​មាន​ឱកាស​ច្រើន​ដែរ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​យក្ស​អាល្លឺម៉ង់​បាន។ ​ក្នុង​នោះ​ដែរ ​លោក Jurgen Klopp ​បាន​ហៅ​ការ​ប្រកួត​នេះ​ថា​ជា​ការ​ប្រកួត​មួយ​ដែល​ក្រុម​ទាំង​មូល​និង​អ្នក​គាំទ្រ​មិន​ចង់​បាន​នោះ​ទេ។

 

អ្នក​ចាត់ការ​អាល្លឺម៉ង់​បាន​បន្ថែម​ទៀត​ថា​៖ “បញ្ហា​មិន​ឈ្នះ​នេះ មិនមែន​មក​ពី​នរណា​ឡើយ គឺ​កីឡាករ​របស់​យើង​មិន​អាច​ក្ដាប់​ឱកាស​បាន​។ យើង​បាន​បង្ហាញ​ថា​យើង​ល្អ ​ហើយ Bayern Munich ​វិញ ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន ប៉ុន្តែ​យើង​បែរ​ជា​មិន​មាន​សំណាង​រក​គ្រាប់​បាល់​បាន​ទៅ​វិញ។ ប្រសិន​បើ​យើង​ឈ្នះ ១-០ ​តើ​វា​មាន​អ្វី​កើត​ឡើង? គ្មាន​ទេ ​ប៉ុន្តែ​វា​នឹង​ល្អ​សម្រាប់​យើង​នៅ​ជើង​ទី​២។ លទ្ធផល​ស្មើ ០-០ ​នេះ​ក៏​ល្អ​ដែរ ព្រោះ​មិន​មាន​គ្រាប់​បាល់​ខាត​សម្រាប់​យើង”។

ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ​នឹង​កាត់​សេចក្ដី​រក​ក្រុម​ឡើង​នៅ​ជើង​ទី​២ ​ថ្ងៃ​ទី​១៣​ខែ​មីនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​នៅ​ទឹក​ដី​អាល្លឺម៉ង់​ម្ដង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT