ថៃ រកបាន៦ពិន្ទុដំបូងគេក្នុងពាន AFF U22 ស៊ុត៤គ្រាប់មិនរបូតគ្រាប់បាល់វិញសោះ

ក្រុម U22 ថៃ​រកបាន៦ពិន្ទុដំបូងគេក្នុងពានរង្វាន់យុវជនអាស៊ានអាយុក្រោម២២ឆ្នាំ បន្ទាប់ពីឈ្នះ ហ្វ៊ីលីពីន ៣-០ មុននេះបន្តិច នៅពហុកីឡដ្ឋានជាតិ។

៣គ្រាប់របស់ថៃធ្វើបានដោយ Jaroensak នៅនាទីទី៣ , Jedsadakorn នាទីទី១២ និង Saringkan នាទីទី៨៤។

គិតត្រឹម២ប្រកួតនេះ ពួកគេរកបាន៦ពិន្ទុពីការឈ្នះទីម័រខាងកើត ១-០ និងបន្តឈ្នះហ្វ៊ីលីពីនេះ។ ដូច្នេះពួកគេមានសង្ឃឹម៩០%ទៅហើយ ថាទៅវគ្គបន្ត ត្បិតការប្រកួតសល់តែ១លើកទៀតប៉ុណ្ណោះ។

ប្រកួតចុងក្រោយ ថៃ នឹងប៉ះ វៀតណាម នាថ្ងៃទី២១​ ខែកុម្ភៈខាងមុខ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT