អ្នក​ចាំ​ទី Real Madrid ​ម្នាក់​ផ្លាស់​ទៅ​លេង​នៅ Leed United ​

Kiko Casilla  ​បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្រុម Leed United ​ក្នុង​ក្រប​ខណ្ឌ​ទី​២​របស់​អង់គ្លេស​ហើយ ​កាល​ពី​ម្សិលមិញ​នេះ។

កីឡាករ Real Madrid ​ខាង​លើ​សម្រេច​ចាកចេញ​ពី​អេស្ប៉ាញ​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​គេ ​ដើម្បី​ទៅ​ទទួល​យក​បទ​ពិសោធ​ថ្មី​នៅ​ទឹកដី​អង់គ្លេស។ នៅ​លេង​នៅ Leeds United ​នេះ​ដែរ ​រូបគេ​មាន​កុងត្រា​ដល់​ទៅ​៤​ឆ្នាំ​កន្លះ​ឯ​ណោះ ​បើ​ទោះ​ជា​បច្ចុប្បន្ន​រូបគេ​មាន​វ័យ​៣២​ឆ្នាំ​ហើយ​ក៏​ដោយ។

Kiko ​លេង​ឱ្យ Real Madrid ​បាន​៤៣​ប្រកួត​ដែរ ​ក្នុង​នាម​ជា​អ្នក​ចាំ​ទី​ដៃ​ទី​២។ ប៉ុន្តែ​ក្រោយ​ពី Thibaut Courtois ​បាន​មក​ដល់​នៅ​រដូវ​ក្ដៅ​កន្លង​ទៅ រូបគេ​បាន​ធ្លាក់​ទៅ​ដៃ​ទី​៣​ទៅ​ហើយ ​និង​មិន​មាន​ឱកាស​បាន​ចូល​លេង​ទាល់​តែ​សោះ។ ហេតុ​ដូច្នេះ ​ដើម្បី​បាន​ចូល​លេង​បាល់​ទៀត រូបគេ​ត្រូវ​តែ​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ថ្មី​មួយ​ទៀត។ ស្រប​ពេល Leeds United ​នេះ​កំពុង​ឈរ​នៅ​កំពូល​តារាង Championship ​ទៀត​នោះ ​ពួកគេ​នឹង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​បាន​ទៅ​លេង​នៅ Premier League ​មិន​ខាន​នៅ​​រដូវ​កាល​ក្រោយ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT