ទាំង​កីឡាករ និង​បុគ្គលិក សុទ្ធ​តែ​ចង់​ឱ្យ ​Solskjaer ​ក្លាយ​ជា​អ្នក​ចាត់ការ Man Utd ​ផ្លូវការ​

ទាំង​កីឡាករ​ក្នុង​ក្រុម​ឈុត​ធំ ​និង​បុគ្គលិក​នៅ​ក្លឹប​ទាំង​អស់ ​ចង់​ស្នើ​សុំ​ដល់​ប្រធាន​ក្លឹប​ដើម្បី​តែងតាំង​លោក Ole Gunnar Solskjaer ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​ធំ​តែ​ម្ដង។

Ole Gunnar Solskjaer ​ជា​វីរបុរស​របស់​បិសាច​ក្រហម ​ហើយ​ចូល​មក​ដឹក​នាំ​ក្រុម​នេះ​គឺ​ជំនួស​តំណែង​លោក Jose Mourinho ជា​បណ្ដោះអាសន្ន​សិន។ ខណៈ​ដែល​ក្លឹប​តែងតាំង​នេះ គឺ​រហូត​ដល់​ចប់​រដូវ​កាល ​ដើម្បី​ឱ្យ​ពួកគេ​ស្វែង​រក​អ្នក​ថ្មី​មក​ដឹក​នាំ​ជា​ផ្លូវការ។ យ៉ាងណាមិញ ​ការ​ចូល​មក​ដឹក​នាំ​បាន​ប៉ុន្មាន​ប្រកួត​មក​នេះ ​លោក​ធ្វើ​បាន​យ៉ាង​ល្អ ​ដោយ​ឈ្នះ​រហូត ​មិន​ដែល​ចាញ់​ឡើយ។

កត្តា​ដឹក​នាំ​ក្រុម​ល្អ ​និង​កីឡាករ​ចូល​ចិត្ត​គ្រប់​គ្នា​ហើយ ​ទើប​បាន​ជា​ពួកគេ​បាន​ស្នើ​ដល់​ប្រធាន​ក្លឹប​ដើម្បី​យក​បុរស​រូប​នេះ​មក​ដឹក​នាំ​ក្រុម​រហូត​តែ​ម្ដង ​មិន​បាច់​ទៅ​រក​អ្នក​ចាត់ការ​ណា​មក​ទី​ណា​ទៀត​ទេ។ មួយ​វិញ​ទៀត ​លទ្ធផល​ដឹក​នាំ​ក្រុម​ឈ្នះ​បាន​៦​ប្រកួត​ជាប់​គ្នា​នេះ គឺ​ជា​កំណត់ត្រា​ថ្មី​សម្រាប់​អ្នក​ដឹក​នាំ​ចូល​មក​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​ហើយ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT