សំណាង​ណាស់! វៀតណាម ​ឡើង​វគ្គ​១៦​ក្រុម ដោយសារ​លេង​យុត្តិធម៌​ជាង​លីបង់

ពាន​រង្វាន់ AFC Asian Cup 2019 ​បាន​រក​ឃើញ​ក្រុម​ទាំង​១៦​ឡើង​ទៅ​វគ្គ​បន្ទាប់​ហើយ ​ដោយ​នៅ​តំបន់​អាស៊ាន​នេះ​មាន​ក្រុម​២​បាន​ឡើង​ទៅ​គឺ ថៃ ​និង​វៀតណាម។

និយាយ​ពី​ការ​ឡើង​ទៅ​នេះ វៀតណាម ហាក់​ដូចជា​មាន​សំណាង​ខ្លាំង​មែនទែន ​ដោយ​ពួកគេ​គឺ​ជា​ក្រុម​លេខ​៣​ល្អ​ជាង​គេ​ទី​៤​ដែល​មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម។ តាម​ការ​ពិត ​វៀតណាម​នេះ ​មាន​ពិន្ទុ​ស្មើ ​គ្រាប់​បាល់​ស៊ុត​ស្មើ គ្រាប់​បាល់​ចំណេញ​ក៏​ស្មើ​គ្នា​ជាមួយ​ក្រុម​លីបង់​ដែរ ​ប៉ុន្តែ​ការ​ឡើង​ទៅ​របស់​វៀតណាម​នេះ គឺ​បាន​ដោយសារ​តែ​ការ​កាត់​ក្ដី​លើ​កាត​ប៉ុណ្ណោះ។

ក្រុម​វៀតណាម ​ឆ្លង​កាត់​វគ្គ​ចែក​ពូល​៣​ប្រកួត ​មាន​កាត​៥ គឺ​ប៉ះ​អឺរ៉ាក់​បាន​កាត​លឿង​២ ​ប៉ះ​អឺរ៉ង់​បាន​កាត​២​និង​ប៉ះ​យេម៉ែន​បាន​កាត​១។ ដោយ​ឡែក​លីបង់​មាន​កាត​លឿង​៦ ​ដោយ​បាន​ពី​កាតា ២ ​បាន​ពី​ប៉ះ​អារ៉ាប៊ីសាអ៊ូឌីត​៣ ​និង​បាន​ពី​កូរ៉េ​ខាង​ជើង​១។ ​ជា​លទ្ធផល ​ដោយសារ​តែ​វៀតណាម​បាន​កាត​តិច​ជាង​លីបង់​ទើប​ពួកគេ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ៕ប្រភពFoxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT