វៀតណាម នៅសល់ក្តីសង្ឃឹមក្នុងការឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ AFC Asian Cup 2019

បន្ទាប់ពីក្រុមជម្រើសជាតិវៀតណាម (នាគមាស ) បានយកឈ្នះក្រុមជម្រើសជាតិយេម៉ែន ២-០ មានន័យថាពួកគេនៅសល់ក្តីសង្ឃឹមក្នុងការប្រជែងយកកៅអីចំណាត់ថ្នាក់លេខ ៣ ដើម្បីបន្តទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup 2019 ។

បញ្ចប់ការប្រកួតដែលឈ្នះ ១ និងចាញ់ ២ វៀតណាម ស្ថិតនៅលេខ ៣ ក្នុងពូល D ហើយស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ទាំង ៦ ក្នុងបញ្ជីដែលនឹងត្រូវធ្វើការជ្រើសរើស ៤ក្រុម ឡើងទៅវគ្គបន្ទាប់ ជាមួយក្រុមចំណាត់ថ្នាក់លេខ ១ និង ២ តាមពូលទាំង ៦ ។

មានន័យថា ក្រុមចំណាត់ថ្នាក់លេខ ៣ ចំនួន ២ក្រុមទៀត នឹងត្រូវប្រកួតក្នុងថ្ងៃទី ១៧ ខែ មករានេះ គឺ អូម៉ាន ត្រូវប្រកួតទល់នឹង ទួរមេនីស្ថាន និង លីបង់ ប្រកួតទល់នឹង កូរ៉េខាងជើង ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT