ឈ្នះ​យប់មិញ ​វៀតណាម ​បន្ដ​សង្ឃឹម​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​បាន​យក​ឈ្នះ​លើ​យេមែន​ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​របស់​​ខ្លួន។

បាន​៣​ពិន្ទុ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​ជិត​ខាង​កម្ពុជា​មួយ​នេះ​មាន​៣​ពិន្ទុ ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង ​ប៉ុន្តែ​មាន​គ្រាប់​ខាត​១​គ្រាប់​ក្នុង​ដៃ។ យ៉ាងណាមិញ ​លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​វៀតណាម​មាន​សង្ឃឹម​បន្តិច​ដែរ ​ក្នុង​ការ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​មួយ​នេះ ត្បិត​អី​គេ​ជ្រើស​រើស​ក្រុម​លេខ​៣​ល្អ​បំផុត​៤​ក្រុម​ដែរ។

បើ​តាម​ការ​ប្រកួត​កន្លង​មក ​ពាន​នេះ​មាន​៦​ពូល ​ហើយ​ក្រុម​លេខ​១​និង​លេខ​២ ​ក្នុង​ពូល ​សុទ្ធ​តែ​បាន​ឡើង ​ហើយ​ជ្រើស​រើស​លេខ​៣​ល្អ​បំផុត​៤​ទៀត ដើម្បី​បង្គ្រប់​១៦​ក្រុម។ បើ​តាម​លទ្ធផល ​ក្នុង​ពូល A ​លេខ​៣​ល្អ​ គឺ​ក្រុម Bahrain ​មាន​៤​ពិន្ទុ ក្នុង​ពូល B ​លេខ​៣ ​គឺ ​ប៉ាឡេស្ទីន ​មាន​២​ពិន្ទុ ​ពូល C ​លេខ​៣ ​កៀហ្ស៊ីស៊ីស្ថាន មាន​៣​ពិន្ទុ និង​ពូល D ​លេខ​៣ គឺ​វៀតណាម​មាន​៣​ពិន្ទុ​ដែរ។ ស្រប​ពេល​ពូល E ​និង F ​ត្រូវ​ប្រកួត​គ្នា​ដឹង​លទ្ធផល​នៅ​យប់​នេះ៕ប្រភពFoxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT