អស្ចារ្យ នៅក្នុងព្រឹត្តិការណ៍ កីឡានិស្សិតសាកលវិទ្យាល័យអាស៊ានលើក១៩ នៅមីយ៉ាន់ម៉ា កម្ពុជា ដណ្តើមបានមេដាយសរុប ២១គ្រឿងហើយ

នៅក្នុងការទៅចូលរួមព្រឹត្តិការណ៍កីឡានិស្សិតសាកលវិទ្យាល័យអាស៊ានលើក១៩ ( 19th ASEAN University Games 2018 ) នៅប្រទេសមីយ៉ាន់ម៉ា កម្ពុជា បានដណ្តើមមេដាយសរុប ២១គ្រឿងហើយ គិតត្រឹមថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ ដោយក្នុងនោះមានមេដាយមាស ៣គ្រឿង។

មេដាយសរុបទាំង ២១គ្រឿងនោះ ប្រាក់ ៧គ្រឿង និង សំរឹទ្ធិ ១១គ្រឿង ផងដែរ ខណៈដែលមេដាយមាសទាំង ៣គ្រឿងនោះ កម្ពុជាដណ្តើមបានក្នុងវិញ្ញាសារ កីឡាវ៉ូវីណាម ទាំងការប្រកួត សម្តែង និងប្រយុទ្ធ ។

គួររំលឹកថា ព្រឹត្តិការណ៍នេះ នឹងបញ្ចប់ទៅនៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT