គ្រូ​បង្វឹក​ក្រូអាត ​ថា​នឹង​និយាយ​ជាមួយ Lovren ​ចំពោះ​សម្ដី​របស់​គេ​ដាក់ Ramos

លោក Zlatko Dalic ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​បញ្ជាក់​ថា​លោក​នឹង​ជួប​និយាយ​ជាមួយ​ខ្សែ​ការពារ Lovren ​ចំពោះ​ឥរិយាបថ​របស់​កីឡាករ​រូប​នេះ។Lovren ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​អេស្ប៉ាញ​បាន​ហើយ ​រូបគេ​ថែម​ទាំង​និយាយ​ដៀមដាម​ដល់ Sergio Ramos ​នៅ​លើ​បណ្ដាញ​សង្គម Instagram ​ថែម​ទៀត។ កីឡាករ Liverpool ​រូប​នេះ បញ្ជាក់​ថា​រូបគេ​បាន​សម្លាប់ Ramos ​បាន​ហើយ ​ដោយ​ប្រើ​កែង​របស់​ខ្លួន ​ក្នុង​ការ​ប្រកួត​ដែល​ក្រូអាត​យក​ឈ្នះ​អេស្ប៉ាញ ៣-២។ សម្ដី​ទាំង​នេះ ​អាច​នឹង​ត្រូវ​ទទួល​ពិន័យ​ពី​ខាង UEFA ​ថែម​ទៀត​ផង ​ព្រោះ​វា​បាន​បង្ហាញ​ពី​ការ​រើសអើង។

លោក Dalic ​ក៏​និយាយ​ចំពោះ​រឿង​ខាង​លើ​ដែរ​ថា​៖ “ខ្ញុំ​នឹង​ជួប​និយាយ​ជាមួយ​គាត់​តែ​២​នាក់។ ប៉ុន្តែ​វា​ជា​រឿង​មិន​អាច​ទម្លាយ​បាន ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ដឹង​ថា​ខ្ញុំ​និយាយ​អ្វី​ជាមួយ​គាត់​ឡើយ”។ ការ​និយាយ​ដូច្នេះ​គឺ​គ្រូ​បង្វឹក​ខាង​លើ​ចង់​ឱ្យ​ក្រុម​ទាំង​មូល​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​ទល់​អង់គ្លេស​នៅ​រាត្រី​នេះ​សិន។ ព្រោះ​ថា​វា​ជា​ការ​ប្រកួត​សំខាន់ ​បើ​ក្រុម​ក្រូអាត​អាច​ឈ្នះ​បាន នោះ​នឹង​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ​ក្នុង​ពាន​រង្វាន់ UEFA Nations League៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT