AFF Suzuki Cup៖ ឆ្លងកាត់ប្រកួតថ្ងៃទីបី ឡាវ អស់ឱកាសទៅវគ្គបន្តមុនគេបង្អស់

បន្ទាប់ពីបរាជ័យ ៣ប្រកួតដំបូងគេក្នុងពូល A នៃវគ្គជម្រុះ AFF Suzuki Cup 2018 មានន័យថា ជម្រើសជាតិឡាវ អស់ឱកាសឡើងប្រជែងយកកៅអីឆ្លងពូលហើយ បើទោះបីជានៅសល់មួយប្រកួតចុងក្រោយទល់នឹងកម្ពុជា ក៏ដោយ ។

សរុបលទ្ធផល ៣ប្រកួតរបស់ឡាវ គឺចាញ់ វៀតណាម ២-០ ចាញ់ ម៉ាឡេស៊ី ៣-១ និងចាញ់ មីយ៉ាន់ម៉ា ៣-១ ស្របពេលដែលបច្ចុប្បន្ននេះ វៀតណាម មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី សុទ្ធតែមាន ៦ពិន្ទុស្មើគ្នា ។

ប្រកួតថ្ងៃទី ៤របស់ពូល A នឹងបន្តនៅថ្ងៃទី ២០ គ្រាដែល កម្ពុជា ត្រូវជួបតទល់ជាមួយឡាវ ដែលជាជំនួបត្រូវការឈ្នះដាច់ខាត ដើម្បីរំពឹងកៅអីទៅវគ្គបន្ត ដែលកំពុងតែស្តួចស្តើងបំផុត ។ ទន្នឹមគ្នានោះដែរ មីយ៉ាន់ម៉ា ក៏នឹងត្រូវជួបជាមួយ វៀតណាម ដើម្បីប្រជែងកៅអីកំពូលតារាងរបស់ពួកគេ ទុកពេលឱ្យម៉ាឡេស៊ី សម្រាកត្រៀមប្រកួតបិទពូល ។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃសៅរ៍នេះ ក៏នឹងមានការប្រកួត ២គូក្នុងពូល B រវាងថៃ ទល់នឹង ឥណ្ឌូនេស៊ី និង ទីម័រខាងកើត ទល់នឹង ហ្វីលីពីន ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT